Advertisement
!-end>!-my>
-
តើធ្វើដូចម្តេច ដើម្បីសម្អាត Memory ដោយមិនចាំបាច់ Restart កុំព្យូទ័រឡើងវិញ?
នៅពេលដែលលោកអ្នកប្រើប្រាស់កុំព្យូទ័រ រយៈពេលច្រើនម៉ោង ឬ ដំណើរការកម្មវិធីច្រើនពេក ធ្វើឲ្យកុំព្យូទ័រដើរយឺត ។ មានអ្នកខ្លះបានសម្រេចចិត្ត Restart កុំព្យូទ័រឡើងវិញ ដើម្បីដោះស្រាយបញ្ហានេះ ។ ប៉ុន្តែការដោះស្រាយដោយរបៀបនេះគឺខាតពេលវេលាច្រើនណាស់ ។ ដើម្បីដោះស្រាយបញ្ហានេះ ខ្ញុំសូមលើកយកគន្លឺះមួយដ៏សាមញ្ញបំផុត ។
ជាដំបូងត្រូវបង្កើត Shortcut មួយ ដោយចុច mouse ខាងស្ដាំនៅលើកន្លែងទំនេរនៃ Desktop ហើយយក New => Shortcut

បន្ទាប់មកសូមវាយអក្សរ %windir%\system32\rundll32.exe advapi32.dll,ProcessIdleTasks
ចូលទៅក្នុងប្រអប់ Type the location of the item ហើយចុច Next

បន្ទាប់មកសូមឲ្យឈ្មោះវាថា Clear Memory និងចុងបញ្ចប់ ចុច Finish

នៅពេលនេះលោកអ្នកអាចសម្អាត Memory របស់លោកអ្នកនៅពេលដែលកុំព្យូទ័រដំណើរការយឺតដោយគ្រាន់តែចុចលើ Shortcut នេះជាការស្រេច ។
បញ្ជាក់៖
វិធីនេះមានប្រសិទ្ធិភាពប្រសិនបើលោកអ្នកប្រើកុំព្យូទ័ររបស់ពេលច្រើនម៉ោង ហើយមានអារម្មណ៍ថាកុំព្យូទ័រមានសភាពយឺតជាងធម្មតា ។
Subscribe to:
Post Comments (Atom)
0 comments: