Advertisement
!-end>!-my>
-
របៀបប្ដូរ Folder Backgrounds ក្នុង Windows Explorer នៅក្នុង Windows 7
លោកអ្នកក៏អាចកំណត់ background ជារូបភាពសម្រាប់ folder ហើយអាចប្ដូរពណ៌អក្សរឲ្យស៊ីគ្នាទៅនឹង background ។ដើម្បីធ្វើដូចនេះលោកអ្នកអាចប្រើកម្មវិធី Windows 7 Folder Background Changer សម្រាប់ធ្វើជាជំនួយការក្នុងការកែប្រែបែបនេះ លោកអ្នកចាំបាច់ដំណើរការកម្មវិធីនេះជាលក្ខណៈ Administrator ដោយគ្រាន់តែ right-click លើ file W7FBC.exe ហើយជ្រើសយក Run as administrator ។បញ្ជាក់៖ប្រសិន លោកអ្នកមិនដំណើរការកម្មវិធីនេះជាលក្ខណៈ administrator នោះវាមានឱកាសច្រើនដែលធ្វើឲ្យកម្មវិធីនេះគាំង ហើយរាល់កំណែប្រែទាំងឡាយគឺមិនមានឥទ្ធិពលឡើយ
នៅពេលកម្មវិធីនេះត្រូវបានបើក សូមចុច Browse ដើម្បីជ្រើសយក folder ដែលអ្នកចង់ដាក់ background រូបភាពនៅក្នុងទីតាំងណាមួយ
បន្ទាប់មកសូមចុចលើ Change Background Image ដើម្បីជ្រើសរើសរូបភាពយកមកធ្វើជា background របស់ folder ដែលត្រូវបានជ្រើសយកមក
បន្ទាប់ពីដាក់រូបភាពធ្វើជា background ហើយលោកអ្នកអាចដាក់ពណ៌អក្សររបស់ឈ្មោះ folder និង file បានថែមទៀតដោយលោកអ្នកគ្រាន់តែចុចនៅលើផ្ទៃប្ដូរពណ៌នៅខាងមុខ Text Color រួចជ្រើសរើសពណ៌ណាមួយ អ្នកអាចដាក់ស្រមោលអក្សរ ព្រមទាំងអាចកំណត់ឲ្យ sub folders នៅក្នុង folder នេះមានលក្ខណៈដូចទៅនិង folder មេបានផងដែរលោកអ្នកគ្រាន់តែចុចនៅលើប្រអប់មុខ Show Shadow Under Text និង Apply to Sub Folder
នៅពេលដែលការកែប្រែត្រូវបានចប់សព្វគ្រប់ លោកអ្នកគ្រាន់តែចុចបិទកម្មវិធីនេះ ហើយបើក folder ដែលបានកំណត់នោះអ្នកនឹងបានឃើញដូចអ្វីដែលលោកអ្នកចង់បាន
Subscribe to:
Post Comments (Atom)
0 comments: